សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតា នយោបាយរបស់ខ្លួន បានបរិហារដោយបំពានលើតថភាពប្រវត្តិសាស្ត្រ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតា នយោបាយរបស់ខ្លួន បានបរិហារដោយបំពានលើតថភាពប្រវត្តិសាស្ត្រ និង គុណតម្លៃ មិនអាចកាត់ថ្លៃបាននៃ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស បូករួមទាំងបងប្អូនខ្មែរឥស្លាមផងដែរ"។
នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។
សម្តេចបវរធិបតី បានបញ្ជាក់ថា "ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង លើក្រុមធ្វើនយោបាយប្រឆាំងជ្រុលនិយមមួយចំនួន ដែលបន្តបដិសេធព្រឹត្តិការណ៍សម្លាប់រង្គាលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្ទាន់តាមរយៈការបង្កើតច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដើម្បីទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម ការកើតមានឡើងសាជាថ្មីនៃអំពើប្រល័យពូជសាសន៍ ទូទាំងពិភពលោក និងការពារតថភាពប្រវត្តិសាស្ត្រ ដែលទទួលស្គាល់ជាអន្តរជាតិ តាមរយៈ អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្តីខ្មែរក្រហម ដែលជា តុលាការកូនកាត់រវាងកម្ពុជា និង អង្គការសហប្រជាជាតិ ដែលបានកាត់ទោសអតីត- មេខ្លោងដឹកនាំកំពូលនៃរបបកាប់សម្លាប់ខ្មែរក្រហមទាំងឡាយ ដែលពាក់ព័ន្ធនឹងអំពើ សម្លាប់រង្គាល នៅកម្ពុជាកាលពីអតីតកាល ថ្មីៗនេះ ៕






Post a Comment