អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទង្វើអ្នកថែមអំបិលប៊ីចេងលើរឿងបណ្ឌិត សុខ ទូច និងនរគបាលចរាចរណ៍ជាការធ្វើអាជីវកម្មដោយមិនដឹងខ្លួន - Read News TV

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទង្វើអ្នកថែមអំបិលប៊ីចេងលើរឿងបណ្ឌិត សុខ ទូច និងនរគបាលចរាចរណ៍ជាការធ្វើអាជីវកម្មដោយមិនដឹងខ្លួន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន ខណៈអ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបិល ប្រហុកដើម្បីទាញទម្លាក់បណ្ឌិត សុខ ទូច។

ន្ទាប់ពីមានការចម្រូងចម្រាសនិងមតិខ្វាត់ខ្វែង ទាក់ទងនឹងករណីប៉ះទង្គិចពាក្យសម្ដី និងកាយវិការមិនគប្បីរវាងបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នោះ។

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ សម្ដេចតេជោបន្ថែមថា អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបិលប្រហុកដើម្បីទាញទម្លាក់បណ្ឌិតសុខ ទូច ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹងថែមទឹកត្រី និងប៊ីចេង ដើម្បីវាយប្រហារនគរបាលចរាចរណ៍។

ករណីនេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចោទសួរថា តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការណ៍នេះ?

សម្ដេចតេជោបន្តថា ករណីនេះគ្មានអ្នកណាចំណេញនោះឡើយ តែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា ដូច្នេះសម្ដេចស្នើដល់បងប្អូនជនរួមជាតិ ក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀប ឈ្នះ ឈ្នះ និងសហការគ្នាបន្តការងាររៀងៗខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា សម្ដេចសង្ឃឹមថាអ្នកថែមអំបិល ប្រហុក ទឹកត្រី ប៊ីចេង បញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់សារទៅសម្ដេចដោយវាយប្រហារម្ខាងៗ។

ទន្ទឹមគ្នានេះ សម្ដចតេជោបានផ្ដាំទៅអ្នកផ្ញើសារទៅសម្ដេចថា បើលុបសារនោះចោលខ្លួនឯងជាការល្អព្រោះសម្ដេចបានមើលរួចហើយ។

សូមរម្លឹកជូនថា កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត សុខ ទូច ដែលត្រូវបានគេស្គាល់ថាជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសរសេររៀបរាប់នៅលើហ្វេសប៊ុករបស់លោកលើកឡើងនូវកណីប៉ូលិសចរាចរណ៍មួយក្រុមបានប្រើកាយវិការ និងពាក្យសម្ដីមិនសមរម្យចំពោះលោកលើករណីផ្លុំជាតិអាល់កុល។

ក្រោយពីបានបង្ហោះសំណេរនោះរួចមក នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ វីដេអូនៅក្នុងហេតុការណ៍នាយប់នោះ ត្រូវបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមទំនាក់ទំនង ដែលបង្កឱ្យមានការវែកញែកព្រោងព្រាតព្រោះតែមិនពេញចិត្តចំពោះទង្វើរបស់ក្រុមនរគបាលចរាចរណ៍ទាំងនោះ៕
Theme images by Radius Images. Powered by Blogger.