អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! TikTok នៅសហរដ្ឋអាមេរិក ដំណើរការឡើងវិញហើយ ក្រោយ លោក ត្រាំ អន្តរាគមន៏ (មានវីដេអូ) - Read News TV

TikTok នៅសហរដ្ឋអាមេរិក ដំណើរការឡើងវិញហើយ ក្រោយ លោក ត្រាំ អន្តរាគមន៏ (មានវីដេអូ)

បណ្ដាញសង្គម TikTok US ដំណើរឡើងវិញនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតីអាមេរិ លោក ត្រាំ បានលើកឡើងថាលោកនឹងអន្តរាគមន៍ឲ្យបណ្ដាញសង្គមនេះដំណើរឡើងវិញ ក្រោយចូលកាន់តំណែង។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យម្សិលថា អាមេរិកគ្មានជម្រើសអ្វី ក្រៅពីជួយបណ្តាញសង្គមនេះ ឲ្យដំណើរការឡើងវិញ ដើម្បីកុំឲ្យពលរដ្ឋអាមេរិកបាត់បង់ការងារ និងប្រាក់ចំណូលរបស់ពួកគេ។ លោកក៏បានបន្ថែមថា អាមេរិកនឹងស្វែងរកក្រុមហ៊ុន ចូលភាគហ៊ុនគ្នា ដើម្បីឲ្យកម្មវិធីដែលមាន អ្នកប្រើប្រាស់ ១៧០លាននាក់ អាចធ្វើប្រតិបត្តិការនៅអាមេរិក។

តាមរយៈសារផ្ញើទៅកាន់អ្នកប្រើប្រាស់ TikTok បញ្ជាក់ថា ដោយសារតែមានការជួយជ្រោមជ្រែងពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ TikTok បានដំណើរឡើងវិញនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ដែរថា ការធ្វើប្រតិបត្តិការឡើងវិញរបស់ TikTok គឺកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបណ្តាញសង្គមនេះ បានបិទប្រតិបត្តិការតាមសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក៕



Theme images by Radius Images. Powered by Blogger.