អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! មនុស្សម្នាក់បានបាត់ជីវិត និងផ្ទះ៤ខ្នង ត្រូវបានបំផ្លាញក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដោយគ្រោះអគ្គិភ័យដែលបានកើតឡើង ចំនួន ៩លើក នៅទូទាំងប្រទេសកម្ពុជា - Read News TV

មនុស្សម្នាក់បានបាត់ជីវិត និងផ្ទះ៤ខ្នង ត្រូវបានបំផ្លាញក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដោយគ្រោះអគ្គិភ័យដែលបានកើតឡើង ចំនួន ៩លើក នៅទូទាំងប្រទេសកម្ពុជា

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ថ្ងៃទីមួយ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ចំនួន ៩លើក ហើយបំ.ផ្លា.ញផ្ទះចំនួន ៤ខ្នង នៅទូទាំងប្រទេសកម្ពុជា។

របាយការណ៍ ដដែល បានបញ្ជាក់ថា ក្នុងចំណោមហេតុការណ៍អគ្គិភ័យដែលកើតឡើងទាំង ៩លើកនោះ រួមមាន នៅរាជធានីភ្នំពេញ ចំនួន៣លើក, ខេត្តកណ្ដាល ចំនួន១លើក, កំពង់ឆ្នាំង ចំនួន១លើក, បាត់ដំបង ចំនួន១លើក, ព្រះសីហនុ ចំនួន១លើក, កោះកុង ចំនួន១លើក និងខេត្តកែប ចំនួន១លើក។
អគ្គិភ័យខាងលើនេះបានបណ្ដាលឲ្យឆាប់ឆេះផ្ទះ ចំនួន៤ខ្នង, ឆេះបន្ទប់ ចំនួន៣បន្ទប់, ឆេះព្រៃ និងឆេះជញ្រ្ជាំងអស់១០ហិចតា។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ចំនួន៣, ភ្លើងទៀនធូប ចំនួន៣លើក, ម.នុ.ស្សដុ.តខ្លួនឯង ចំនួន១លើក និងក្តា.ប់មិនបានចំនួន ២លើក (កំពុងស្រាវ.ជ្រាវ)។ ក្នុងចំណោមហេតុការណ៍ទាំងនេះ បាន.ប.ណ្ដា.លឲ្យមនុស្សស្លា..ប់ម្នាក់៕






Theme images by Radius Images. Powered by Blogger.