លោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី ទទួលលុយគេ រត់ការ“ កំពង់ចម្លងកោះថ្មី” មិនបាន ក្លាយជាបទល្មើសឈរបោក ម្ចាស់ប្រាក់ទាមទាគម្រាមប្តឹងមេ និងគម្រាមបិទអាជ្ញាប័ណ្ណសារព័ត៌មានទៀត
កណ្តាល៖ ប័ណ្ណអាជីវកម្មកំពង់ចម្លងរបស់លោកស្រី ហួត រតនា ត្រូវបាននិរាករណ៍ លោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី ធានារត់ការក្នុងការបន្តប័ណ្ណអាជីវកម្ម ដោយទទួលប្រាក់២០០០ដុល្លារ ដើម្បីរត់ការយក “ កំពង់ចម្លងកោះថ្មី” ស្ថិតនៅភូមិកោះថ្មី ឃុំខ្ចប ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលស្រុកស្អាង លេខៈ០០៣/១៨ ស.ស.រ សេចក្តីសម្រេចស្តីពី ការអនុញ្ញាតឲ្យធ្វើអាជីវកម្ម កំពង់ចម្លងកោះថ្មី ភូមិកោះថ្មី ឃុំខ្ចប កិច្ចប្រជុំបើកគម្រោងអភិវឌ្ឍន៍ អាជីវកម្មកំពង់ចម្លងកោះថ្មី ឃុំខ្ពប នៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៨ ត្រូវផ្អែកតាមការងារជាក់ស្តែង នៅមូលដ្ឋាន។សេចក្តីសម្រេចក្នុងប្រការ១ យល់ព្រម និងអនុញ្ញាតិឲ្យលោកស្រី ហួត រតនា និង លោក ហួត យូរ៉ា ធ្វើអាជីវកម្មកំពង់ចម្លង កោះថ្មី ភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង រយៈពេល ៥ឆ្នាំគត់ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ ។
អង្គភាពអ្នកសារព័ត៌មានយើង បានទទួលការពឹងពាក់ពីសំណាក់លោកស្រីហួត រតនា ក្នុងការផ្សព្វផ្សាយ ព័ត៌មានជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជ្រាបនិងសូមជួយអន្តរាគមន៍ នៅក្នុងករណីលោក ឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី បានទទួលប្រាក់ដែល ជាថ្នូរ ក្នុងការរត់ការបន្តប័ណ្ណអាជីវកម្មតែមិនបានសម្រេច ត្រូវស៊ីដាច់ទាំងមុខញញឹម បន្ទាប់ពីលោកស្រីបានដាក់ពាក្យបណ្តឹង ទើបលោកឧត្តមសេនីយ៍ បានទូទាត់លុយមកអោយជនរងគ្រោះវិញ នៅក្នុងចន្លោះខែមិថុនា ឆ្នាំ២០២៤ បានចំនួន ៣០០ដុល្លារ និងប្រាក់៨០០០០០០រៀល(ប្រាំបីសែនរៀល) សរុបជាប្រាក់ដុល្លារស្មើនិង៥០០ដុល្លារអាមេរិក ហើយខែសីហាឆ្នាំ២០២៤កន្លងទៅនេះ ទើបទូទាត់បន្ត ក្នុងទឹកប្រាក់សរុប២០០០ដុល្លារ តែទទួលបាន៥០០ដុល្លារ នៅក្នុងខែមិថុនាកន្លងទៅ។
យោងតាមសម្តីជនរងគ្រោះនិងកូនប្រុសរបស់គាត់បានបញ្ជាក់ថាលោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី ខលទៅមិនលើក និងប្លុកលេខរបស់លោកស្រីចោលក្នុងការផ្តាច់ការទំនាក់ទំនងគ្នា ។
រហូតមកដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកសារព័ត៌មានយើងទំនាក់ទំនងធ្វើបទសម្ភាសន៍ជាមួយ លោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី លើកទី១ លោកបានប្រាប់ថា បានទូទាត់រួចរាល់អស់ហើយ (ដោយមានសម្លេងរីខតនិងសូមរក្សាសិទ្ធ)
លើកទី២ លោកបានខលមកអង្គភាពសារព័ត៌មានយើង ហើយសួរថានៅអង្គភាពណា លុយដែលជនរងគ្រោះផ្ញើទៅ គឺជាលុយថ្លៃសាំង មិនមែនជាលុយសូកប៉ាន់នោះទេ ដោយខាងក្រសួងហិរញ្ញវត្ថុ តំរូវអោយលោកស្រីបង់ ប្រាក់ចំនួន ៨០០០០០០០រៀល (ប៉ែតសិបលានរៀល)តែគាត់មិនមាន (ដោយមានសម្លេងរីខតនិងសូមរក្សាសិទ្ធ)
បើយោងលើវីដេអូដែលបានថតស្គីន ចេញពីតេឡេក្រោម ដែលជនរងគ្រោះបានផ្តល់ជាវត្ថុតាង លោកឧត្តមសេនីយ៍ត្រី ស៊ុន វុទ្ធី បានទទួលប្រាក់ពីជនរងគ្រោះ(ផ្ញើតាមប្រព័ន្ធផ្ទេរប្រាក់វិញ មានភ្ចាប់លេខទូរស័ព្ទ០៩៦៩៤៥៥៥៥៥ ចំនួនទឹកប្រាក់ ១៥០០ដុល្លារ ដោយក្នុងនោះសារសម្លេងបានបញ្ជាក់ថានៅខ្វះ៥០០ដុល្លារទៀត ទាំងនេះបានបញ្ជាក់យ៉ាងច្បាប់ថាប្រាក់ ទាំងនោះ យកទៅរត់ការក្នុងការបន្តប័ណ្ណអាជីវកម្ម ។
បន្ទាប់ពីអង្គភាពអ្នកសារព័តមានយើង ព្យាយាមអោយលោក ឧត្តមសេនីយ៍ទំនាក់ទំនងទៅជនរងគ្រោះ ដើម្បីរក ដំណោះស្រាយ លោកឧត្តមសេនីយ៍ ខាងលើ បានទំនាក់ទំនងមកលោកស្រី ហួត រតនា ក្នុងការប្រគល់លុយ ទៅដល់ លោកស្រីវិញ នៅក្នុងចំណុចនេះ អង្គភាពអ្នកសារព័ត៌មានយើង អាចសន្និដ្ឋានបានថា រាល់ពាក្យសម្តីរបស់លោកឧត្តមសេនីយ៍ បានឆ្លើយបំភ្លឺ សុទ្ធតែជារឿងប្រឌិត ពីព្រោះ រាល់សម្តីរបស់លោកបានសន្ទនាជាមួយជនរងគ្រោះ គឺត្រូវផ្តល់មកអង្គភាពអ្នកសារព័ត៌មានយើង (សូមបញ្ជាក់ផងដែលថា រាល់ការផ្សាយរបស់អង្គភាពយើង មានមូលដ្ឋាន ច្បាស់លាស់ ) ។
លោក ឧត្តមសេនីយ៍ ខលទៅជនរងគ្រោះ និងសងបញ្ចប់រឿងនៅចំនួនទឹកប្រាក់១០០០ដុល្លារ តែកូនជនរងគ្រោះមិនព្រម ពីព្រោះលុយដែលនៅសល់ ១៥០០ដុល្លារ ដោយឡែកលោក ឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់កូនជនរងគ្រោះថា បើមិនយកគាត់ និងប្តឹងតាមច្បាប់ ប្តឹងទៅមេគាត់ នេះបើយោងការរៀបរាប់របស់កូនជនរងគ្រោះ ម្យ៉ាងទៀត លោកឧត្តមសេនីយ៍ នឹងរាយការណ៍ ពីសារព័ត៌មាន ទៅក្រសួង លុបអាជ្ញារប័ណ្ណទៀតផង ក្រសួងគេមិនកាន់ជើងពួករលួយទេ សូមបញ្ជាក់។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធ សូមមេត្តាត្រួតពិនិត្យ ចំពោះមន្ត្រីមួយចំនួន ដែលកំពុងយកឈ្មោះថ្នាក់ដឹកនាំមកប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើអោយប៉ះពាល់ ដល់មន្ត្រីដែលមានជំនាញ ច្បាស់លាស់ និងបំរើប្រជាពលរដ្ឋពិតប្រាកដ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment