សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសំណុំរឿង ស្ត្រី២នាក់ យកលុយ ៣០ម៉ឺនដុល្លារ ឱ្យ លោក មួង ឃីម និង លោក លី សាម៉េត ដើម្បីរត់ការឱ្យកូនប្រុសធ្វើជាមន្ត្រីគយ នៅខេត្តបាត់ដំបង
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ក្នុងបទចោទប្រកាន់ថា បានយកលុយ ៣០ម៉ឺនដុល្លារ ទៅឱ្យ លោក មួង ឃីម និង លោក លី សាម៉េត ដើម្បីរត់ការឱ្យកូនប្រុសធ្វើជាមន្ត្រីគយ នៅខេត្តបាត់ដំបង។
នេះជាការពង្រីកស្រាវជ្រាវ ក្នុងសំណុំរឿងពុករលួយ និងឆបោក តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យ ៤នាក់ រួមមាន ៖
១. ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ
២. ឈ្មោះ ហ៊ើង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ
៣. ឈ្មោះ មួង ឃីម
៤. ឈ្មោះ លី សាម៉េត ហៅគ្រូមា ។
តំណាងអយ្យការសម្រេចចោទប្រកាន់ពីបទប៉ុនប៉ងសូកប៉ាន់ តាមមាត្រា ២៧ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
ក្រោយពីចោទប្រកាន់ជាផ្លូវការ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សូមជម្រាបថា នៅថ្ងៃដដែលនេះ អង្គភាពប្រឆាំអំពើពុករលួយ បានបញ្ជូនស្ត្រី២នាក់ ម្នាក់ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ និងម្នាក់ឈ្មោះ ហ៊ើង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ពាក់ពន្ធសំណុំរឿងសំម្លកំពឹសគ្រូមា លី សាម៉េត ។ ក្នុងសំណុំរឿងនេះដែរ កន្លងមកតុលាការ ក៏សម្រេចឃុំខ្លួនជនសង្ស័យជិត១០នាក់ ហើយដូចជា ៖
១. លោក លី សាម៉េត ហៅគ្រូមា
២. លោក ដួង ដារា
៣. លោក មួង ឃីម
៤. លោក អ៊ុត ធី
៥. លោក ឡាយ វិសិដ្ឋ
៦. លោក កាយ សុខកាន ។
Post a Comment